User: Sam Rainsy
Date posted: Wed, 07 Oct 2020 05:56:04 GMT
០៧ តុលា ២០២០ / 07 October 2020 - CNRP statement on Cambodia's neutrality (*)
សេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ ស្តីពី អព្យាក្រឹតភាព នៃ ប្រទេសកម្ពុជា
ប្រជារាស្ត្រខ្មែរ ច្រានចោល វត្តមានយោធាចិន លើទឹកដីប្រទេសកម្ពុជា
...គណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលស្គាល់ កិច្ចសន្យាខុសច្បាប់ ដែលរបបខុសច្បាប់ ហ៊ុន សែន បានចុះហត្ថលេខា ជាមួយរដ្ឋាភិបាលចិន ក្នុងវិស័យយោធា និងហិរញ្ញវត្ថុ ហើយយើងនឹងលុបចោលរាល់កិច្ចសន្យាទាំងនោះ នៅពេលដែលយើងមកដឹកនាំប្រទេស។
កិច្ចសន្យាទាំងនោះ ជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផង និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ផង ដែលតម្រូវឲ្យប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវជំហរអព្យាក្រិត មិនលំអៀង ទៅខាងណាឡើយ។
កងទ័ពជើងទឹក នៃរបប ហ៊ុន សែន ទើបតែទទួលស្គាល់ថា ប្រទេសចិនគាំទ្រគម្រោងពង្រីកកំពង់ផែយោធា នៅរាម ក្នុងខេត្តព្រះសីហនុ។
ដោយសារតែ ហ៊ុន សែន ដឹងច្បាស់ថាប្រជារាស្ត្រខ្មែរ ភាគច្រើនលើសលប់ មិនគាំទ្ររបបគាត់ទេ ទើបគាត់បែរទៅរកប្រទេសចិន ដើម្បីឲ្យជួយការពារអំណាចគាត់។ ហ៊ុន សែន បានទទួលប្រាក់រាប់ពាន់លានដុល្លាររួចហើយ ពីប្រទេសចិន ហើយគាត់នៅតែត្រូវការឲ្យប្រទេសចិន ជួយរបបគាត់ជាបន្តទៅទៀត ដើម្បីចិញ្ចឹមកងទ័ពផង ហើយប្រព្រឹត្តអំពើពុករលួយផង។
ចំណែកឯប្រទេសចិនវិញ គេកំពុងតែពង្រឹងឥទ្ធិពលរបស់គេលើពិភពលោក ដោយពឹងពាក់លើប្រទេសក្រីក្រ ដែលមានមេដឹកនាំផ្តាច់ការ និងពុករលួយ ដូច ហ៊ុន សែន។ ប្រទេសចិន ប្រើប្រាស់ឱកាសបែបនេះ ដើម្បីធ្វើអាណានិគមនិយមលើប្រទេសកម្ពុជា ហើយបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងសន្តិភាព សម្រាប់តំបន់អាស៊ីភាគអាគ្នេយ៍ទាំងមូល។
កាលពីខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនមួយឈ្មោះ UDG ដែលកំពុងតែរៀបចំតំបន់ទេសចរណ៍ក្លែងក្លាយមួយ (តាមការពិត គឺជាតំបន់យោធា) នៅស្រុកតារាសាគរ ខេត្តកោះកុង។
ក្រុមហ៊ុនចិននេះ បានប្លន់ដីធ្លីពីពលរដ្ឋខ្មែរជាច្រើន ហើយបានជម្រុញឲ្យមានការបង្ក្រាប វាយដំ និងចាប់ដាក់គុក ប្រជាពលរដ្ឋ ដែលតវ៉ា ពីការលួចប្លន់ដីធ្លីរបស់ពួកគាត់។
ក្រុមហ៊ុនចិន UDG ដដែលនេះហើយ ដែលកំពុងអនុវត្តគម្រោងពង្រីកកំពង់ផែយោធា នៅរាម ជិតទីក្រុងព្រះសីហនុ ដូចបានលើកឡើងពីខាងលើ។
យើងស្នើឲ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀត មកលើក្រុមហ៊ុនខិលខូចទាំងឡាយ ដែលមកបំផ្លិចបំផ្លាញប្រទេសកម្ពុជា និងធ្វើបាបប្រជារាស្ត្រខ្មែរ។
សហគមន៍អន្តរជាតិ ត្រូវតែប្រតិកម្មព្រមគ្នា ដើម្បីទប់ស្កាត់ កុំឲ្យប្រទេសចិន មករំលោភអព្យាក្រិតភាពនៃប្រទេសកម្ពុជា។ តែនៅទីបញ្ចប់ ឯករាជ្យភាព និងអព្យាក្រិតភាព នៃប្រទេសកម្ពុជា អាចធានាបាន លុះត្រាតែមានលទ្ធិប្រជាធិបតេយ្យ នៅស្រុកយើង គឺនៅពេលដែល ហ៊ុន សែន ចុះចេញពីតំណែង ហើយមានការបោះឆ្នោត ដោយចំហ សេរី និងយុត្តិធម៌ យ៉ាងពិតប្រាកដ។
(*) CNRP statement on Cambodia's neutrality
THE KHMER PEOPLE REJECTS CHINA’S MILITARY PRESENCE IN CAMBODIA
The Cambodia National Rescue Party (CNRP) refuses to recognise the illegal commitments to the Chinese government made by the illegitimate regime of Prime Minister Hun Sen, and will cancel them once in government.
These commitments violate the 1991 Paris Peace Agreements on Cambodia as well as the country’s constitution, both of which oblige our country to follow a policy of strict neutrality.
These violations of international law continue to become more visible. The Wall Street Journal reported in July 2019 that Cambodia has signed a secret deal giving China exclusive military access to the Ream Naval Base in Sihanoukville. The Center for Strategic and International Studies (CSIS) has now shown that in September, the Cambodian government demolished a building that the United States had built at that same base. The Cambodian navy now openly admits that China is supporting a project to expand the port and develop ship repair.
With Cambodia’s population overwhelmingly opposed to his rule, Hun Sen knows that he is unable to stay in power without being propped up with outside help. He has relied heavily on China to provide military equipment to suppress peaceful and legitimate protest within Cambodia. Hun Sen has already received billions of dollars from China, and needs ongoing financial support with which to try and retain the loyalty of his security forces in Cambodia. Our national economy under Hun Sen is incapable of delivering an increasing standard of living for our people.
China preys on the weakest governments to expand its influence. It is exploiting the need of the Hun Sen regime for external support to colonise Cambodia, so posing a threat to the security of the whole south-east Asian region. Given its existing military presence in the Paracel and Spratly Islands, basing armed forces in Cambodia would improve Beijing’s ability to control and limit access to the Indian Ocean and the South China Sea.
In September, the US imposed Magnitsky sanctions on the Chinese company UDG which is developing the Dara Sakor tourism zone in Cambodia as part of the Belt and Road Initiative. Peaceful protests from families who have lost their land, such as sleep-ins, have been met by a heavy-handed police response, and some have been detained. The same UDG company is reported to be involved in the Ream military development near Sihanoukville. Further Magnitsky sanctions are urgently needed. The international community must act in coordination to prevent China from further compromising Cambodia’s neutrality. In the longer term, an independent and neutral Cambodia must necessarily be a democratic one.
On behalf of the Cambodia National Rescue Party (CNRP)
Sam Rainsy
Acting President